ឃ្លាក្អួតឈាម របស់ លោកវិល្លាម អានហើយធានានឹងពេញចិត្ត ទុកគាត់ជា Idol ដូចខ្ញុំដែរ
លោកវិល្លាម ដែលអ្នកលេងហ្វេសប៊ុកបានដាក់រហ័សនាមថា អ្នកវិភាគសង្គមអព្យាក្រឹត ហើយរយះពេលក្រោយមកនេះលោកបានបញ្ចេញមតិប្រៀបធៀបប៉ុន្មានឃ្លានេះ ធ្វើឲ្យចាក់ដោតយ៉ាងខ្លាំងទៅលើ បណ្ឌិត និងអ្នកមានមួយចំនួន ចង់ដឹងថាអត្ថន័យយ៉ាងណាសូមអានទាំងអស់គ្នា៖
អ្នករៀននៅ Harvard ហេីយខ្ញុំរៀននៅ ស៊ីសុវត្តិក៏ដោយ បេីខ្ញុំយកចំនេះដែលចេះទៅធ្វេីអំពេីល្អជាងអ្នក ចំណេះខ្ញុំប្រាកដជាល្អជាងចំណេះអ្នក
អ្នកប្រេីទូរស័ព្ទ Vertu ហេីយខ្ញុំប្រេីទូរស័ព្ទត្រឹម iPhone ក៏ដោយ បេីខ្ញុំនិយាយមានសីលធម៌ក្នុងការនិយាយជាងខ្ញុំប្រាកដជាមានគេចូលចិត្តសន្ទនាជាមួយជាងអ្នក
អ្នកជិះ Bentley ហេីយខ្ញុំជិះត្រឹម Corolla ក៏ដោយបេីខ្ញុំបេីកបរអធ្យាស្រ័យពេលកំពុងចរាចរណ៍ ហេីយមិនបេីកបរព្រហេីនខ្ញុំប្រាកដជាគ្មានវាសនាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដូចអ្នក
អ្នកប្រេីនាឡិកា Patek Philippe ហេីយខ្ញុំពាក់នាឡិការត្រឹម Casio ក៏ដោយ បេីខ្ញុំពូកែគោរពពេលវេលាជាង នាឡិកាខ្ញុំប្រាកដជាមានតម្លៃជាងអ្នក
អ្នកប្រេីប៊ិច Mont Blanc ហេីយខ្ញុំប្រេីត្រឹម Parker ក៏ដោយ បេីខ្ញុំសរសេរដេីម្បីប្រយោជន៍មហាជន ហេីយអ្នកសរសេរដេីម្បីប្រយោជន៍ផ្ទាល់ខ្លួនច្រេីន ប៊ិចខ្ញុំប្រាកដជាមានតម្លៃជាងអ្នក
អ្នកប្រេីកាបូប Hermes ហេីយខ្ញុំប្រេីកាបូប Dark ក៏ដោយ បេីកាបូបអ្នកសម្រាប់តែដាក់ប្រាក់សន្សំរហូត ឯកាបូបខ្ញុំសម្រាប់តែដកប្រាកជួយអ្នកទុរគតរហូត កាបូបខ្ញុំប្រាកដជាមានតម្លៃជាងអ្នក
លោកក៍បានបញ្ជាក់ពីរឃ្លាបន្ថែម ទៀតថា ៖
#គ្រប់យ៉ាងដែលជារបស់ក្រៅខ្លួនមិនបានផលិតមកដេីម្បីបញ្ជាក់ពីតម្លៃរបស់អ្នកទេ
#គ្រប់ទង្វេីសម្ដីកាយវិការនឹងចិត្តទេដែលបញ្ជាក់ថាអ្នកថោកឬថ្លៃ
ឃ្លាក្អួតឈាម របស់ លោកវិល្លាម អានហើយធានានឹងពេញចិត្ត ទុកគាត់ជា Idol ដូចខ្ញុំដែរ
Reviewed by Unknown
on
5:06 PM
Rating:
Reviewed by Unknown
on
5:06 PM
Rating:







1 comment:
Wynn casino las vegas hotel - Mapyro
Wynn Hotel Las Vegas, Las Vegas. 88701 Las Vegas Blvd S, Las 계룡 출장마사지 Vegas, 과천 출장마사지 NV 89109 - 서산 출장마사지 Use this simple 과천 출장마사지 form to find hotels, 전라남도 출장안마 motels, and other lodging near Wynn Las Vegas.
Post a Comment