តើហេតុអ្វីបានជាការបរាជ័យជាគន្លឹះនាំទៅរកភាពជោកជ័យ???? តោះមើលមូលហេតុដែលជោគជ័យតើមានកត្តាអ្វីខ្លះទៅ?
មូលហេតុដែលជោគជ័យ
តើហេតុអ្វីបានជាការបរាជ័យជាគន្លឹះនាំទៅរកភាពជោកជ័យ????
តើឥឡូវនេះអ្នកកំពុងតែគិតថាអ្នកជាមនុស្សអន់ដោយសារតែអ្នកបានទទួលនូវភាពបរាជ័យម្ដងហើយ ម្តងទៀតមែនទេ?សូមលោកអ្នគិតថាមនុស្សទាំងអស់គ្នាសុទ្ធតែមានលក្ខណៈ ពិសេសរបស់ខ្លួនផ្សេងៗគ្នាហេតុនេះសូមកុំបណ្ដោយឲ្យភាពបរាជ័យចូលមកដឹក នាំជីវិតរបស់អ្នកឲ្យសោះបរាជ័យមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់នោះទេ ប៉ុន្តែផ្ទុយទៅវិញការបរាជ័យអាចជាកូនសោរមួយយ៉ាងសំខាន់ សម្រាប់ចាក់ចូលទៅដល់ភាពជោគជ័យ។បើមិនមានការបរាជ័យទេនោះក៏យើងមិនដឹងថាភាពបរាជ័យមានន័យយ៉ាងដូចម្ដេចដែរហើយកាន់តែមិនដឹងថាជោគជ័យកើតមកពីណាដែរខាងក្រោមនេះជាយុទ្ធសាស្ត្រខ្លះៗសម្រាប់យកឈ្នះការបរាជ័យរបស់អ្នក ៖
១. ឆ្លុះកញ្ចក់ហើយញញឹមដាក់ខ្លូនឯង
រួចប្រាប់ខ្លួនអ្នកថា អ្នកពិតជាសង្ហាពោរពេញ ដោយភាពជឿជាក់លើខ្លូនឯង។
២. ញញឹមដាក់អ្នករាល់គ្នាដែលអ្នកបានជួប ទោះវាជាការប្រជុំដែលមិនសប្បាយរីករាយក៏ដោយ ការបង្ហាញនូវស្នាមញញឹមដាក់នរណាម្នាក់ ហាក់ដូចជាអ្នកកំពុងតែបង្ហាញនូវគារវកិច្ចដ៏សែនកក់ក្ដៅចំពោះនរណាម្នាក់អញ្ចឹង លើសពីនេះទៅទៀតការញញឹមអាចជួយអ្នក ឲ្យមាននៅភាពក្លាហានដោះស្រាយបញ្ហាដោយគ្មានភាពភ័យខ្លាច ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
៣.ចូរបង្កើតមិត្តភាពឲ្យបានច្រើន កាលអ្នកជាមនុស្សដែលមានប្រជាប្រិយភាពសម្រាប់អ្នករាល់គ្នាហើយនោះ អ្នកនឹងមានអ្នកគាំទ្រច្រើនហើយពួកគេមិនបណ្ដោយ ឲ្យអ្នកធ្លាក់ទៅក្នុងភាពបរាជ័យនោះទេ។ ចំពោះការរាប់អានមនុស្សពិតជាមានសារសំខាន់ខ្លាំងណាស់ មនុស្សយើងទាំងអស់គ្នាមិនអាចរស់នៅដោយគ្មានទាំនាក់ទំនងរវាងគ្នានិងគ្នាបានទេ ជាងនេះទៅទៀតមនុស្សគ្រប់គ្នាសុទ្ធតែអាចសិក្សារាល់ចំណុចល្អនិងអាក្រក់ពីគ្នាទៅវិញទៅមកបានមិនថាអ្នកនោះ ជាអ្នកមាន ឬក្រ ល្អឬអាក្រក់នោះទេ ប្រសិនបើយើងមានគំនិតអ្វីក៏មានផលប្រយោជន៍ដែរ។
៤. ពោរពេញទៅដោយឆន្ទៈក្នុងការធ្វើអ្វីមួយ ប្រសិនអ្នកជាមនុស្សម្នាក់ដែលមានគោលដៅចង់ទទួលបានជោគជ័យមែននោះ អ្នកត្រូវដែលធ្វើវាប្រកបដោយចិត្តមោះមុតហើយមានគុណភាព មិនមែននិយាយតែមាត់នោះទេ សុភាសិតមួយឃ្លា
ពោលថាឲ្យតែមានចិត្តមោះមុត ស្រមោចក៏អាចសែងដំរីរួចដែរ។
តើហេតុអ្វីបានជាការបរាជ័យជាគន្លឹះនាំទៅរកភាពជោកជ័យ???? តោះមើលមូលហេតុដែលជោគជ័យតើមានកត្តាអ្វីខ្លះទៅ?
Reviewed by Unknown
on
3:48 AM
Rating:
Reviewed by Unknown
on
3:48 AM
Rating:
No comments:
Post a Comment