ទស្សនរបស់ លោក វិល្លាម Idol ខ្ញុំ បើមិនបានអានធានាថាស្ដាយក្រោយ គឺពិតជាមានន័យអាចផ្លាស់ប្ដូអ្នកឲ្យទៅជាមនុស្សប្លែកជាងមុនបាន
២២ បេីច្បាប់បង្កេីតមកទុកសម្រា
ចោរលួចត្រយូងចេក នឹងតាលក់ជំពាម
តែមិនហ៊ានចាប់មន្ត្រីខិលខូច
២១ ទស្សន អាចជម្រុញអ្នកពីមនុស្សធម្មតាអោយក្លាយជាកំពូលមនុស្ស សូមអានទាំងអស់គ្នា ៖
២១ ៖ បេីចង់សំងំធ្វេីជាមនុស្សល្អសុំរក្សាភាពស្លូតត្រង់ចុះតែបេីអ្នកចង់ក្លាយជាមនុស្សប្រយុទ្ធប្រឆាំងនឹងអំពេីអាក្រក់ពង្រីកអំពេីល្អ ដាច់ខាតអ្នកត្រូវមានល្បិចអោយខ្ពស់ជាងមនុស្សអាក្រក់បេីអ្នកខ្សោយ មនុស្សអាក្រក់នឹងសម្លាប់អ្នក។
២០ ៖ កុំខ្វល់ថាគេមេីលងាយមិនអោយតម្លៃអ្នក ព្រោះគ្រាប់ពេជ្រវាមិនអាចចាំងនៅទីងងឹតបានទេ ដូច្នេះបេីអ្នកមានសមត្ថភាពហេីយមានគតិបណ្ឌិតហេីយគេនៅមេីលងាយនឹងមិនអោយតម្លៃអ្នកទៀត បានន័យថាពួកគេទេដែលភ្លេីនោះ ។
១៩ ៖ បេីសាងរឿងមិនគប្បីហួសទៅហេីយត្រូវប្រាប់ខ្លួនឯងថាគ្រាន់តែ បានធ្វេីខុស តែមិនមែនបានធ្វេីអាក្រក់ទេ ការប្រាប់ខ្លួនឯងបែបនេះទេីបអ្នកអាចកែកំហុសដោយរីករាយបាន ។
១៨ ៖ បេីគេដៀលអ្នកថាអាក្រក់ សុំអ្នកញញឹមចុះ បន្ទាប់មកអ្នកគិតថាការពិតលេីលោកនេះគ្មាននរណាល្អទេ គ្រាន់តែចំនុចអាក្រក់វាផ្សេងៗគ្នា
១៧ ៖ បេីអ្នកឈឺចាប់នឹងរឿងស្នេហា ដាច់ខាតកុំព្យាយាមបំភ្លេច ព្រោះការព្យាយាមបំភ្លេច វាស្មេីរនឹងការរំលឹកអោយកាន់តែចាំ។
១៦ ៖ អ្នកត្រូវរស់អោយសប្បាយរីករាយក្នុងពេលក្រ ព្រោះបេីអ្នកកេីតទុក្ខចំពោះរឿងក្រពេក ខួរក្បាលអ្នកនឹងស្ពឹកស្រពន់មិនអាចរកវិធីក្លាយជាអ្នកមានបាននោះទេ។
១៥ ៖ កុំតូចចិត្តអោយសោះបេីគេដៀលថាអ្នកល្ងិតល្ងង់មិនចេះអក្សរ ព្រោះព្រះពុទ្ធត្រាស់ដឹងសព្វគ្រប់បែបយ៉ាងលេីលោក ព្រះអង្គគ្មានសញ្ញាប័ត្រពីសកលវិទ្យាល័យទេ។
១៤ ៖ សណ្ដានរបស់ឆ្កែទោះឃេីញស្ដេចក៏វាព្រុសដែរ ឯសណ្ដានមនុស្សថោកទាប ទោះឃេីញយេីងល្អក៏ប្រឹងបង្កេីតបញ្ហាចោទថាអាក្រក់ដេីម្បីយកលេសស្អប់យេីងដែរ ដូច្នេះកុំខ្វល់ពីមនុស្សដែលស្អប់យេីងប្រមាថម៉ាក់ងាយយេីងពេក។
១៣ ៖ កុំព្រួយបារម្ភនឹងទុក្ខកង្វល់ពេក ត្រូវចាំថាលេីលោកមានតែមនុស្សឆ្កួតទេដែលសប្បាយរហូតនោះ ដូច្នេះអ្នកចង់សប្បាយរហូតដោយគ្មានទុក្ខដូចមនុស្សឆ្កួតដែរឬ ?
១២ ៖ កុំបាក់ទឹកចិត្តចំពោះការរងភាពលំបាកក្នុងជីវិត ការពិតជីវិតដែលមានសំណាងបំផុតគឺជីវិតដែលមានការលំបាកបំផុតនឹងហេីយ
១១ ៖ កុំអន់ចិត្តអីដែលមិនបានកេីតក្នុងត្រកូលអភិជន ហេីយមានគ្រួសារក្រខ្សត់ព្រោះមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចកេីតក្នុងត្រកូលអភិជនទេតែគ្រប់គ្នាពិតជាមានសិទ្ធជ្រេីសយកការស្លាប់ក្នុងភាពជាវីរជន ។
១០ ៖ បេីអ្នកគ្មានសត្រូវច្រេីនទេ ស្មេីរនឹងអ្នកគ្មានឱកាសក្លាយជាមនុស្សខ្លាំង។
០៩៖ បេីអ្នកចង់បង្កេីតទស្សនៈកំពូលមួយអ្នកត្រូវបិទភ្នែកគិត តែបេីអ្នកចង់អនុវត្តន៍ទស្សនកំពូលនោះអោយជោគជ័យអ្នកត្រូវដេីរបិទត្រចៀក ។
០៨ ៖ បេីអ្នកគ្មានឱកាសបរាជ័យរាប់រយដងទេ អ្នកនឹងគ្មានឱកាសទទួលមហាជោគជ័យម្ដងដូចគ្នា
០៧ ៖ ពេលគេឈ្នានីស នឹងនិយាយអាក្រក់ពីអ្នក ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សល្អ ហេីយពពួកនោះទេជាមនុស្សអាក្រក់ ព្រោះវានិយាយអ្នកអាក្រក់ដោយសារចង់អោយគេមេីលឃេីញថាវាល្អតែប៉ុណ្ណោះ។
០៦ ៖ បេីមានមនុស្សរាប់ពាននាក់ប្រឆាំងនឹងអ្នក សុំអ្នកសេីចចុះ ព្រោះសញ្ញាណបញ្ជាក់ពីកំណេីតនៃមនុស្សអស្ចារ្យ គឺគេសម្គាល់ត្រង់ថា មនុស្សពាលា មនុស្សអគតិ ជាច្រេីនព្រួតធ្វេីបាបមនុស្សតែម្នាក់នោះឯង។
០៥ ៖ បេីអ្នកយំដោយសារស្នេហា សុំអ្នកកុំគិតថាជាការឈឺចាប់ ព្រោះវាគ្រាន់តែជាការលាងភ្នែកអោយបានស្អាត ដេីម្បីមិនអោយជ្រេីសមនុស្សខុសម្ដងទៀត។
០៤៖ បេីគេជេរអ្នក រករឿងអ្នក សុំអ្នកកុំតបតាមទង្វេីគេ ព្រោះនេះជារឿងថោកទាបរបស់គេទេ ហេីយការមិនតបតជាសញ្ញាណនៃភាពថ្លៃថ្នូររបស់អ្នក តែបេីគេអាក្រក់អ្នកតបដោយអាក្រក់ គឺអ្នកថោកទាបដូចគេដែរ ។
០៣ ៖ បេីគេមេីលងាយអ្នក បានន័យថាម្នាក់នោះឈរកម្រិតស្មេីរអ្នកទេ បេីគេជួយអ្នកទេីបគេឈរកម្រិតខ្ពស់ជាងអ្នក ព្រោះបេីគេមិនខ្ពស់ជាងគេម្ដេចអាចជួយអ្នកកេីត ?
០២ ៖ មេីលតែមួយជ្រុង ស្ដាប់តែម្ខាង ជាឃាតករសម្លាប់អ្នកយ៉ាងសាហាវបំផុត ព្រោះទឹកកក នឹង ភ្លេីង មានផ្សែងដូចតែគ្នា ហេីយលេីលោកនេះភ្នែកនឹងត្រចៀកអ្នកទេដែលបោកប្រាស់អ្នកសាហាវបំផុត។
០១ ៖ កុំខ្វល់ពេកថាអ្នកកំពុងធ្វេីរឿងសមស្របឬថោកទាប សំខាន់អោយតែលទ្ធផលនៃការធ្វេីនោះឈរលេីមាគាគុណធម៌
១.១ ជីវិតគឺជាដំណេីរ ឯរូបរាងកាយត្រឹមតែជាផ្ទះសំណាក់
តែដំណេីរជីវិតខ្លះគ្រាន់តែធ ្វេីគ្រប់យ៉ាងដេីម្បីដេីរទៅ រកក្ដីស្លាប់
ដោយឥតន័យ
ឯដំណេីរជីវិតខ្លះទៀតលះបង់គ្ រប់យ៉ាងទាំងប្រឈមនឹងការស្លា ប់ដេីម្បីអោយតម្លៃពេលនៅរស់មានន័យ
ត្រូវរៀនប្រេីប្រាស់តម្លៃជី វិតពេលនៅរស់ដេីមជាតិមាតុភូមិ
អ្នកជុំវិញខ្លួនរបស់អ្នក ទេីបពេលអ្នកស្លាប់ទៅ កេរ្តិ៍ឈ្មោះអ្នកមិនសាបសូន្យ។
តែដំណេីរជីវិតខ្លះគ្រាន់តែធ
ដោយឥតន័យ
ឯដំណេីរជីវិតខ្លះទៀតលះបង់គ្
ត្រូវរៀនប្រេីប្រាស់តម្លៃជី
អ្នកជុំវិញខ្លួនរបស់អ្នក ទេីបពេលអ្នកស្លាប់ទៅ កេរ្តិ៍ឈ្មោះអ្នកមិនសាបសូន្យ។
១.២ សង្គមជួបទុក្ខ អ្នកប្រាជ្ញលាក់មុខ រាស្ត្រពឹងអ្វីទៅ
អ្នកធំជាន់តូច អ្នកចេះជាន់ខ្លៅ សក្លាយជាខ្មៅ ម្ដេចមិនតវ៉ា ?
ជាតិរងទុក្ខខ្លាំង បណ្ឌិតអស់នឹង រៀនយកទៅណា ?
បេីរៀនចេះមក ខ្លាចរឿងមរណា ទោះខ្ពស់អស្ចារ្យ ក៏នៅតែថោក
អ្នកធំជាន់តូច អ្នកចេះជាន់ខ្លៅ សក្លាយជាខ្មៅ ម្ដេចមិនតវ៉ា ?
ជាតិរងទុក្ខខ្លាំង បណ្ឌិតអស់នឹង រៀនយកទៅណា ?
បេីរៀនចេះមក ខ្លាចរឿងមរណា ទោះខ្ពស់អស្ចារ្យ ក៏នៅតែថោក
................................................................
អរគុណដែលបានអានទស្សនរបស់ខ្ញុំទាំងភាគមុននឹងភាគក្រោយសរុប២២ទស្សននៃការផ្លាស់ប្ដូរជីវិត ខ្ញុំនឹងចងក្រងទស្សនៈនេះឡេីងវិញហេីយបកស្រាយតាមទស្សនៈនិមួយៗអោយក្បោះក្បាយដេីម្បីចេញជាសៀវភៅក្នុងពេលឆាប់ៗនេះ ទស្សនរបស់ខ្ញុំគឺបានឆ្លងកាត់ការពិសោធន៍បែប រូបនិយម អស្ថិរូបនិយម ដែលជាទស្សនៈឆ្លុះបញ្ចាំងការពិតតាមបែបវិទ្យាសាស្ត្រ សង្ឃឹមថាទស្សនៈទាំង២២កថានេះនឹងក្លាយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា ដែលកំពុងរងទុក្ខវិបត្តិជាមួយជំនួញ ស្នេហា ការងារ នឹង បរិស្ថានស្ដីបន្ទោសម៉ាក់ងាយពីមនុស្សជុំវិញខ្លួន
ទស្សនរបស់ លោក វិល្លាម Idol ខ្ញុំ បើមិនបានអានធានាថាស្ដាយក្រោយ គឺពិតជាមានន័យអាចផ្លាស់ប្ដូអ្នកឲ្យទៅជាមនុស្សប្លែកជាងមុនបាន
Reviewed by Unknown
on
7:54 AM
Rating:
Reviewed by Unknown
on
7:54 AM
Rating:


No comments:
Post a Comment