How to be an Outstanding Student in the Classroom វិធីក្លាយជាសិស្សពូកែក្នុងថ្នាក់រៀន












How to be an Outstanding Student in the Classroom
ត្រូវធ្វើរបៀបណាដើម្បីក្លាយជាសិស្សពូកែក្នុងថ្នាក់រៀន រឺរៀនឲ្យពូកែក្នុងថ្នាក់ ? ខ្ញុំគិតថា​មានសិស្សជាច្រើនចង់ក្លាយជាសិស្សពូកែជាសិស្សឆ្នើម តែមិនដឹងពីវិធីសាស្រ្ត។ ថ្ងៃនេះ ខ្ញុំសូមឲ្យមិត្តអ្នកអាន អនុវត្តន៍នូវគោលការណ៍ ៦ យ៉ាងដើម្បីក្លាយជាសិស្សពូកែ ក្នុងថ្នាក់ គឺ៖
 មើលមេរៀនមុនគ្រូបង្រៀន ឧទាហណ៍ថា ថ្ងៃនេះយើងត្រូវរៀនអី ចឹងក្រោកពីព្រឹកព្រលឹម រឺពីពេលល្ងាចឲ្យហើយ មុនពេលទៅរៀន ។​ មិនថាមុខវិជ្ជាណានោះទេ​​ កាលណាយើងមើលមុន​យើងបានដឹងសាចរឿងខ្លះៗ​ ទោះជាមិនដឹង ក៏យើងអាចមានចម្ងល់ខ្លះដែរ ចឹងនៅពេលយើងចូលថ្នាក់រៀនយើងមានអីត្រូវនិយាយហើយ ព្រោះយើងបានមើលមេរៀនទុកជាមុនហើយស្រាប់ ( គ្រូនិយាយមកយើងឆាបចាប់បានងាយយល់ងាយមានចម្ងល់មុនគេ) ។
   ​ពេលកំពុងរៀនយកចិត្តទុកដាកផ្តោតអារម្មណ៍ ជាមួយគ្រួពន្យល់ កុំបែកអារម្មណ៍ ជាមួយមិត្ត រឺស្រមើលស្រម៉ៃទៅណាឲ្យបែកអូហូស្ទឹងដូចជា ចាក់ទឹកដាក់ធុងតែធុងធ្លាយចឹងវាអត់ប្រយោជន៍សោះ  តែយើងត្រូវផ្តោតអារម្មណ៍ទៅគ្រួ ពេលនោះយើងដឹងថាគ្រួកំពុងនិយាយដឹងគោលបំណងថាគាត់នយាយពីអ្វី​ហើយវាផ្សំពីយើងបានមើលសៀវភៅពីល្ងាច ពីព្រឹកមកផង នោះវាធ្វើឲ្យយើងចាប់ឆាប់បាន
    ​កត់ត្រាអ្វីដែលគ្រួបានពន្យល់ យើងគិតថាចំណុចណាសំខាន់យើងត្រូវកត់ត្រាវាទុក ព្រោះខួក្បាលយើងវាមិនដូចជាមាស៊ីននោះទេដែរចេះតែចាំ ចឹងកាលណាយើងបានកតត្រាផង មើលផង គិតផង​នោះយើងនឹងចាំបានច្រើនក្នុងពេលតែមួយ
  យើងត្រូចេះរំលឹកឡើងវិញនៅពេលយើងមកផ្ទះវិញ អាចនៅតាមផ្លូវ រឺនៅតាម កន្លែងកំសាន្តផ្សេងៗ វានឹងធ្វើឲ្យយើងយល់កាន់តែច្បាស់បើសិនជាយើង មើលហើយរំលឹកភ្លាមៗនូវអ្វីដែរយើងបានរៀនបានយល់ បានកត់ទុក
៥ ព្យយាមធ្វើលំហាត់ដែរទាក់ទងនិងមេរៀន ដែរគ្រួដាកអោយ ឲ្យអស់ ព្រោះលំហាត់វាជាមេរៀនសំណួរចឹងព្យាយាមឆ្លើយសំនួរឲ្យអស់ ដើម្បីដឹងថា តើយើងរៀនចេះបានប៉ុន្មានភាគរយ ហើយដឹងពីសមត្ថភាពខ្លួនឯងឲ្យកាន់តែច្បាស់។
  ដោះស្រាយបញ្ហា  គឺនៅពេលយើងធ្វើលំហាត់មិនចេញ គឺយើងទាល់ច្រកថាមិនដឹងត្រូវធ្វើយ៉ាងមិច ចឹងអ្នកអាចរកមនុស្សជំនួយ រកអ្នកណាដែរចេះជាងយើង អាចជាគ្រួ មិត្តភក្តិ សិស្សច្បង នណាក៏ដោយដែរគេពូកែជាងយើង​ ហើយ​សួរគេទៅ សុមឲ្យគេជួយពន្យល់យើងមោ កំខ្លាច រឺខ្មាសអៀនអ្វីឡើយ ។ ជូនកាលអ្វីដែលយើងមិនចេះ អ្វីដែលឆ្ងល់ វាអាចមិនច្រើននោះទេ អាចជាចំណុចដ៏តូចបំផុត តែយើងនឹកមិនឃើញ តែបើមាននណាមក បង្ហើបតែបន្តិច ពេលនោះអ្នកក៏អាចយល់បានយ៉ាងច្រើន​ យើងអាចមានឪកាសស្គាល់ អ្នកចេះបានច្រើនផងដែរ ហាក់បីដូចជា មានរបងជាគ្រឹះដ៏មាំដែរ ។


How to be an Outstanding Student in the Classroom វិធីក្លាយជាសិស្សពូកែក្នុងថ្នាក់រៀន How to be an Outstanding Student in the Classroom វិធីក្លាយជាសិស្សពូកែក្នុងថ្នាក់រៀន Reviewed by Unknown on 6:02 PM Rating: 5

No comments:

internal ads

Powered by Blogger.