យុទ្ធសាស្ដ្រ ពាណិជ្ជកម្ម




 យុទ្ធសាស្ដ្រ ពាណិជ្ជកម្ម
ពាក្សថាយុទ្ធសាស្ដ្រពាណិជ្ជកម្មគឺជាការបង្កើតនូវផែនការអាជីវកម្មមួយ ឆ្លើយតបនឹងសំណួរសំខាន់ៗបីគឺ៖
តើអ្វីទៅជាគោលដៅរបស់ក្រុមហ៊ុន តើធ្វើយ៉ាងណាដើម្បីអាចសម្រចបាននៅគោលដៅនេះ ?
តើនឹងមានមធ្យោបាយយ៉ាងណាខ្លះដែលក្រុមហ៊ុនត្រូវការ?
ចុះធនធាននឹងប្រាក់កាសមានសំល្មមរឺអត់ ?

ចុះហេតុអ្វីបានជាត្រូវមានយុទ្ធសាស្ដ្រក្នុងការធ្វើជំនួញ ?តើអ្នកធ្វើជំនួញគាត់អាចទាញបានផលប្រយោជន៍អ្វីខ្លះ ដែលគាត់ត្រូវរៀបចំយុទ្ធសាស្រ្ដក្នុងការធ្វើជំនួញ ?
ដើម្បីជោគជ័យបានក្នុងការរកស៊ីយើងមិនអាចពឹងទៅលើព្រេងសំណាងឬជោគជីតាអ្វីទេគឺចាំបាចត្រូវតែមានយុទ្ធសាស្ដ្រផ្ទាល់ខ្លួន នៅពេលដែលអ្នកដឹនាំក្រុមហ៊ុនដើម្បីបង្កើតនូវផែនការយុទ្ធសាស្រ្ដ គឺគាត់អាចប៉ាន់ប្រមាណមើកទិដ្ធភាពជារួមនៃមុខរបបរកស៊ីរបស់គាត់ដូចជាៈ ចំណូលខចំណាយសម្រាប់រយ់ពេលខ្លីសម្រាប់រយៈពេលវែង តើវាមកពីប្រភពណាខ្លះ?តើរយៈពេលប៉ុណ្ណាទើបអាចសងដើមមកវិញបាន? ហើយមាននណាខ្លះជាដៃគួរប្រគួតប្រគួតប្រជេងដែលក្រុមហ៊ុនអាចជួបប្រទះក្នុងទីផ្សា?ចឹងហើយទើបធ្វើឲ្យក្រុមហ៊ុនអាំចស្វែងយល់ពីចំណុខ្លាំងចំណុចឪកាសនឹងការគំរាមកំហែង ដែលក្រុមហ៊ុនអាចជួបនៅពេលដែរ គោលដៅផែនការអាជីវកម្ម ដើម្បីរកស៊ីរបស់ខ្លួនចំណុចមួយដែលសំខាន់ក្នុងការរកស៊ីគឺការស្គាលខ្លួនឯង នឹងអ្នកដ៏ទៃតែបើអ្នកធ្វើអាជីវកម្មដោយគ្មានយុទ្ធសាស្ដ្រប្រៀបដូចជាពស់អត់ក្បាល ។យើងដឹងហើយថាយុទ្ធសាស្ដ្រជារៀងសំខាន់ ចឹងយុទ្ធមានច្រើន​ចុះនៅពេលគាត់រើសយុទ្ធសាស្ដ្រតើមានជរើសអ្វីខ្លះ?  ជាទូទៅក្រុមហ៊ុនជាច្រើនដែលប្រគួតប្រជេងគ្នាដោយសង្គត់ធ្ងន់ តែទៅលើតំម្លៃនិងគុណភាពរបស់របស់ផលិតផលគឺជាធ្វើយ៉ាងណាធ្វើឲ្យលផិតផលលក់បានថោជាងគេ រឺឯអ្នកសង្កត់ធ្ងន់ទៅលើផលិតផលគឺត្រូវធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនល្អជាងអ្នកដ៏ទៃ។ តែយុទ្ធសាស្ដ្រពីនឹងវាធ្វើឲ្យក្រុមហ៊ុនចំណាយច្រើនហើយប្រាក់ចំណេញវាមានកំណត់  ទាំងនេះហើយជាស្ថានភាពនៅពេលដែលក្រុមហ៊ុនជួបប្រគួតប្រជេងជាមួយដៃគួរបស់ខ្លួន ដូច្នេះហើយដើម្បីគេចឲ្យផុតពីស្ថានភាពនេះក្រុមហ៊ុនគួតែស្វែងរកចំណុចចន្លោះប្រហោងដែលគ្មានក្នុងទីផ្សា ហើយបង្កើតនូវយុទ្ធសាស្ដ្រមួយដើម្បីចាប់យកឪកាសនេះ () ឧទាហណ៍ រយៈពេល១៥ ឆ្នាំមុនចឹង មានផ្សាទំនើបតែ១-២ ប៉ុណ្ណោះបានសេចក្ដីថាគាត់គ្មានការប្រគួតប្រជេងទេទោះបីការបង្កើតំបូងវាតូចតាចមែន ប៉ុន្តែយូៗទៅអតិថិជនកាន់តែស្គាល់ច្រើនឡើងៗហើយបូកផ្សំជាមួយនិងការរីកចម្រើនផ្នែកសេដ្ធកិច្ចផងនោះធ្វើឲ្យម្ចាស់ផ្សាបានប្រាក់ចំណេញមួយក្នុងកម្រិតខ្ពស់ ទំរាំតែអ្នកដ៏ទៃគេមើលឃើញការរកស៊?ចឹងចំណេញ អ្នកដែលរកស៊ីតំបូងគាត់បានក្លាយជាយម្ចាស់ក្រុមហ៊ុនអ្នកដឹកនាំបាតទៅហើយ រឺឯប្រាក់កាសវិញក៏គាត់សន្សំបានក្រាស់ក្រែងដែរហើយ ចឹងធ្វើឲ្យអ្នកចូលមកថ្មីនឹងពិបាក់ក្នុងការប្រគួតប្រជេងដែរ ។
ចុះយើងត្រូវធ្វើយ៉ាងណាដើម្បីរកឲ្សបាននៅចំណុចចន្លោះប្រហោង និងបង្កើតឲ្យបាននូវផែនការយុទ្ធសាស្ដ្រន ?
ជាតំបូងយើងត្រូវតែស្វែងយល់ឲ្យបានទូលំទូលាយនៅស្ថានភាពជាតិ និង អន្តរៈជាតិ សេដ្ធកិច្ច នយោបាយ សង្គម និងបច្ចេកវិទ្យា ។
ហេតុដូចម្ដេចបានជាយើងត្រូវស្វែងយល់នៅចំណុចទាំងអស់នេះ?
ឧ.នៅពេលដែលវិបត្តិសេដ្ធកិច្ចនៅអាមេរិក ធ្លាក់ចុះខ្លាំងវាមិនទាន់ជះឥទ្ធិពលមកលើកម្ពុជាយើងទេ តែនៅពេលកន្លះឆ្នាំក្រោយមកក៏ជះឥទ្ធិពលមកដល់ខ្មែរពេលនោះវិស័យអចលនទ្រព្យផ្សេងៗទៀតក៏ត្រូវធ្លាក់
ចុះវ ដែរ ។
បន្ទាប់មកគឺយើងត្រូវស្វែងយល់នូវឧស្សាហកម្មណាដែលអាចផ្ដល់នូចសក្ដានុពលប្រាក់ចំណេញក្នុងកំម្រិតខ្ពស់ហើយដែលយើងអាចមានសមត្ថភាពនឹងធនធានដែរអាចធ្វើបាន ឧ.ឧស្សាហកម្មទេសចរណ៍មិនមែនតែសណ្ធាគានឹងភោជនីដ្ធានប៉ុណ្ណោះទេ វាមានមុខរបបរកស៊ីជាច្រើនទៀតដូចជាកាដឹកជញ្ជួន កន្លែងកំសាន្តឬក្រុមហ៊ុនទេសចរណ៍ចឹងកាវិភាគទៅលើឧស្សាហកម្មគឺយើងត្រូវមើលកត្តាធំៗចណួនប្រាំគឺ៖
១​ អ្វីខ្លះជាឧបករណ៍ដើម្បីបង្កើតនូវមុខជំនួញរបស់យើងបាន ។
២ នណាខ្លះជាអ្នកផ្គត់ផ្គង់
៣ អ្វីខ្លះជាផលិតផលជំនួយ
៤ ហើយអតិថិជនរបស់យើងមានតម្រូវការបែបណាខ្លះ ។
៥គឺអ្នកត្រូវវិភាគឲ្យបានល្អិតល្អន់ទៅលើដៃគួប្រគួតប្រជេង ដើម្បីរកឲ្យឃើញថាតើចំណុចណាខ្លះដែរល្អដែលយើងគួរតែយកតម្រាប់តាម ចំណុចណាខ្លះដែលវាអាក្រក់ យើងគួតែលុបបំបាត់វាចោល កន្លែងណាទៀតដែលល្អដែលវាមិនទាន់គ្រប់ជ្រុងជ្រួយដែរយើងគួរតែយកមកធ្វើការកែឆ្នៃបំពេញបន្ថែមចំណុចណាទៀត ដែលយើងគួរតែបង្កើតថ្មីតែម្ដងទាំងអស់ណេះហើយដែលជាការអនុវត្ត ជំហ៊ានដំបូងដែលធ្វើឲ្យក្រុមហ៊ុនគេចផុតពីការប្រកួតប្រជេងដោយផ្ទាល់ ។ពាក្សយុទ្ធសាស្រ្ដនេះស្ដាប់ទៅដូចជាស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែយើងក៏យល់ហើយថាការកលុយឪ្យបានច្រើនគែមិនមែនជាការងាយស្រូលទេ ។ វាទាមទាឲ្យយើងមានចំណេះដឹង ផ្សំនិងបទពិសោធន៍ ។ ព្រោះថានៅកម្ពុជាយើងបើមើលទិដ្ធភាពទូគឺចូលចិត្តរកស៊ីតាមគ្នា ទាំងនេះហើយដែលបញ្ជាក់ពួគគេគ្មានផែនការយុទ្ធសាស្រ្ដអ្វីនោះទេ គឺចាំមើលតែគ្នាហើយអ្វីទាំងនេះមិនមែនជាចំណុចអស្ចារ្យអ្នករកស៊ីទេ ។





យុទ្ធសាស្ដ្រ ពាណិជ្ជកម្ម យុទ្ធសាស្ដ្រ ពាណិជ្ជកម្ម Reviewed by Unknown on 7:27 AM Rating: 5

No comments:

internal ads

Powered by Blogger.