បទសន្ទនារវាងអ្នកប្រាជ្ញ និងបុរសខកស្នេហ៍ អំពីរស្នេហាបែកចិត្ត ...។

                               


                                         បទសន្ទនារវាងអ្នកប្រាជ្ញ និងបុរសខកស្នេហ៍
សូក្រាត                  អ្នកកំលោះ! តើអ្នកមានបញ្ហាអ្វីមែនទេ បានជាមើលទៅដូចជាក្រៀមក្រំម្លេះ?

បុរសខកស្នេហ៍     ខ្ញុំខកស្នេហ៍
សូក្រាត                  អឺ ! ការខកស្នេហ៍គឺជារឿងធម្មតាទេប៉ុន្តែបើខកស្នេហ៍ហើយមិនក្រៀមក្រំនោះ
                                ទើបជារឿងមិនធម្មតា ! ចុះហេតអ្វីបានក៏បានជាយើងមានអារម្មណ៍ថា​លោក
                                យកចិត្តទុកដាក់នឹងភាពខកស្នេហ៍ច្រើនជាង ការលើកស្ទួយសេចក្ដីស្នេហាទៅ
                               វិញ? ប្រាបផងមកមើល!
បុរសខកស្នេហ៍     ទំពាំងងបាយជុរដែលនៅក្នុងដៃជ្រុះបាត់​​​ ​យើងប្រាកដជាមានការសោកស្ដាយ
                               ជាមិនខាន! លោកពុំមែនជាខ្ញុំផង តើធ្វើមិចទើបអាចយល់ពីអារម្មមណ៍ឈឺចាប់
                               សោកសង្រេងរបស់ខ្ញុំបាននោះ?
សូក្រាត                 បើវាបាតហើយឲ្យវាបាតទៅ ! ហេតុអ្វីលោកមិនព្រមដើរទៅមុខទៀត?ទំពាំងជូរ
                              ផ្អែមឈ្ងុយឆ្ងាញ់នៅមានច្រើនទៀត ។
បុរស់ខកស្នេហ៍    ខ្ញុំមិនទៅណាទាំងអស់ ខ្ញុំនឹងសងសឹកនាងវិញម្ដង​ ! បើខ្ញុំមិនបាន អ្នកដ៏ទៃក៏កុំ
                              ថាបាននាងឲ្យសោះ !
សូក្រាត               ប៉ុន្តែការធ្វើអញ្ចឹង មានតែធ្វើឲ្យលោកកាន់តែឃ្លាតឆ្ងាយពីនាងទៅវិញទេ!ក្រែង
                             លោកចង់នៅក្បែនាងមិនអញ្ចឹងឬ ?
បុរសខកស្នេហ៍  ​​ បើអញ្ចឹងលោកគិតថា ខ្ញុំគួរធ្វើយ៉ាងមិចទៅវិញ? ព្រោះខ្ញុំពិតជាស្រលាញ់នាងខ្លាំង
                            ណាស់ !
សក្រាត               ស្រលាញ់ខ្លាងពិតមែនឬ? បើអញ្ចឹងលោកត្រូវតែមានបំណងឲ្យមនុស្សដែល
                             លោកស្រាលាញ់មានសេចក្ដីសុខ!
បុរសខកស្នេហ៍   វាត្រូវតែអញ្ចឹងហើយ!
សូក្រាត               អញ្ចឹងបើការដែលនាងចាកចេញពីលោកគឺជាសេចក្ដីសុខរបស់នាងវិញ តើលោក
                             គិតយ៉ាងណា ?
បុរសខកស្នេហ៍   មិនអាចទៅរួចទេ!​បាងធ្លាប់ប្រាប់ខ្ញុំថានាងមានសេចក្ដីសុខខ្លាំង ពេលនៅជាមួយ
                              ខ្ញុំតែម្នាក់គត់!
សូក្រាត                 ប៉ុន្តែវាគ្រាន់តែជារឿងអតីតប៉ុណ្ណោះ !
បុរសខកស្នេហ៍     អញ្ចឹងមានន័យថានាងបោកប្រាស់ខ្ញុំមករហូតមែនតេ?
សូក្រាត                 មិនមែនទេ!គឺនាងស្មោះត្រង់នឹងលោកជារៀងរហូតមក ពេលនាងស្រលាញ់
                               នាងនៅជាមួយលោក ពេលនេះនាងឈប់ស្រលាញ់លោកនាងក៏ចាកចេញទៅ
                               ..លើលោកយើងនេះគ្មានអ្វីស្មោះត្រង់ជាងនេះទៀតទេ..បើនាងមិនស្រលាញ់តែ
                              បែរជាក្លែងធ្វើជាមានចិត្តលើលោក ឬព្រមរៀបការមានកូនមានចៅជាមួយលោក
                             ទើបានគេហៅថានាងបោកប្រាស់!
បុរសខកស្នេហ៍   ហ្អាក់ !​បើអញ្ចឹងអារម្មណ៍ដែលខ្ញុំខំខ្នះខ្នែងផ្ដល់ឲ្យនាង មិនអត់ប្រយោជន៍ទៅហើ
                             យទេរឺ ? តើនណាជាអ្នកសងខ្ញុំវិញទៅ?
សូក្រាត               មិនពិតទេ! អារម្មណ៍របស់លោកមិនអតើប្រយោជន៍នោះទេ ព្រោះក្នុងពេលដែល
​                             លោកផ្ដល់ក្ដីស្រលាញ់ឲ្យនាង នាងក៏បានផ្ដល់ក្ដីស្រលាញត្រឡបមកវិញដែរ !
                             ហើយពេលដែលលោកផ្ដល់ក្ដីសុខឲ្យនាង រូបនាងក៏បានផ្ដល់ក្ដីសុខត្រឡបមក
                             លោកវិញដូចគ្នាដែរ !
បុរសខកស្នេហ៍  ប៉ុន្តែរឿងនេះដូចជាមិនយុត្តិធម៍សោះឡើយ!
សូក្រាត               ពិតជាយុត្តិធម៍មែនហើយ! តែខ្ញុំសំដៅដល់លោក ដែរអយុត្តិធម៍ចំពោះមនុស្សដែរ
                             លោកស្រលាញ់ទៅវិញទេ ! តាមពិតទៅការស្រាលាញ់នាងជាសទ្ធរបស់លោក
                              ហើយបើនាងស្រលាញ់លោករឺមិនស្រលាញ់ក៏ជាសិទ្ធរបស់នាងដែរ! ប៉ុន្តែលោក
                              បែជាចងដកហូតសេរីភាពក្នុងការប្រើសិទ្ធរបស់ខ្លួនឯងទៅវិញ។ នៅត្រង់ចំណុច
                              ឃើញថាមិនយុត្តិធម៍សោះ !
បុរសខកស្នេហ៍    ប៉ុន្តែលោកក៏ឃើញស្រាប់ហើយ អ្នកដែលមានទុក្ខគឺខ្ញុំមិនមែននាងទេ! គឺខ្ញុំកំពុង
                             មានទុក្ខដោយសារនាងប្រាកដណាស់!
សូក្រាត               លោកកំពុងមានទុក្ខដោយសារមែនឬតែនាងអាចរស់នៅបានយ៉ាងមានក្ដីសុខ
                            ទេតើ! គួតែនិយាយថាលោកមានទុក្ខជួសខ្លួនឯងទើបវាត្រូវ !
បុរសខកស្នេហ៍    លោកគិតថាទាំងអស់នេះជាកំហុសរបស់ខ្ញុំអញ្ចឹងឬ ?
សូក្រាត              មែនហើយ!​លោកធ្វើខុសតាំងពីតំបូងមកម៉្លេះ! បើលោកអាចនាំសេខក្ដីមក
                            ឲ្យនាងបាន នាងប្រាកដជាមិនចាកចេញពីជីវិតលោកទេ ! លោកត្រូវចង់
                            ចាំថាគ្មាននណចង់បែរខ្នងដាក់សេចក្ដីសុខឡើយ! ពេលនេះមានតែពេល
                            វេលាទេដែល អាចព្យាបាលការឈឺចាប់របស់លោកបាន!
បុរសខកស្នេហ៍   ខ្ញុំសុំអគុណលោកច្រើនហើយ! ខ្ញុំសង្ឃឹមថានិងមានថ្ងៃនោះទៅចុះ !  
                           ប៉ុន្តែតើខ្ញុំគួរចាប់ផ្ដើមវាពីពេលណាទៅទើបល្អ?
សូក្រាត             លោកអគុណអ្នកបោះបង់អ្នកចោលទៅវាប្រសើរជាង   
                           ហើយកុំភ្លេចជូពរឲ្យនាងមានសេចក្ដីសុខផង!
បុរសខកស្នេហ៍  ហេតុអ្វីទៅ ?
សូក្រាត               ព្រោះនាងបានផ្ដល់ឪកាសថ្មីឲ្យលោកក្នុងការស្វែងរកសេចក្ដីសុខថ្មីនោះអី !

         ​​    សុំងគុណ ចប់ហើយ ចាំអានលើកក្រោយទៀត


បទសន្ទនារវាងអ្នកប្រាជ្ញ និងបុរសខកស្នេហ៍ អំពីរស្នេហាបែកចិត្ត ...។ បទសន្ទនារវាងអ្នកប្រាជ្ញ និងបុរសខកស្នេហ៍  អំពីរស្នេហាបែកចិត្ត ...។ Reviewed by Unknown on 8:21 PM Rating: 5

No comments:

internal ads

Powered by Blogger.