ចំណាយ
បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់
បំផុតសម្រាប់មនុស្សគ្រប់គ្នា
ដូច្នេះហើយបានជាម្នាក់ៗខិតខំធ្វើការងារគ្រប់យ៉ាងដើម្បីទទួលបានប្រាក់ខែ
និង ចំណូលខ្ពស់។ ប៉ុន្តែ អ្វីដែលគ្រប់គ្នាកំពុងជួបបញ្ហានោះ គឺ
ទោះមានចំណូលច្រើនក៏ដោយ ក៏មិនដែលសល់លុយដែរ។ បញ្ហានេះ
បណ្ដាលមកពីទម្លាប់មិនល្អមួយចំនួន
ដែលមនុស្សគ្រប់គ្នាខ្វះការយកចិត្តទុកដាក់។
១)
ចំណាយច្រើនជាងចំណូល៖ ការចំណាយគឺជារឿងសំខាន់មួយ
ដែលមនុស្សគ្រប់រួប តែងខ្វះការយកចិត្តទុកដាក់ ដោយចាយច្រើនខ្ជះខ្ជាយ។
ការចាយលើសពីប្រាក់ចំណូល គឺជារឿងដ៏គ្រោះថ្នាក់បំផុត
ព្រោះគ្មានថ្ងៃណាដែលលោកអ្នកអាចមានលទ្ធភាពសល់លុយកាក់សមរម្យសម្រាប់ការចំណាយ
ឬ ប្រើប្រាស់ទៅលើអ្វីចាំបាច់នោះទេ។ ដូច្នេះព្យាយាមកាត់បន្ថយការចំណាយ
ហើយព្យាយាមសន្សំឲ្យបានច្រើន។
២)
គ្មានទម្លាប់សន្សំ៖ មនុស្សមួយចំនួន
មិនសូវមានទម្លាប់សន្សំប្រាក់នោះទេ
ពោលគឺមានប៉ុន្មានចាយប៉ុណ្ណឹងតែម្តង។ មនុស្សប្រភេទនេះ
គ្មានថ្ងៃអាចមានជីវភាពប្រសើរឡើយ ទោះបីជាប្រាក់ខែច្រើន ឬ
ចំណូលផ្សេងៗច្រើនក៏ដោយ។ ដូច្នេះហើយទោះតិចក្តីច្រើនក្តី
ត្រូវតែចេះលៃលកសន្សំឲ្យបានទៀងទាត់។
៣)
មិនចេះគ្រប់គ្រងការចំណាយ៖ អ្នកខ្លះមិនមែនដោយសារតែគាត់ជាមនុស្សចូលចិត្តចាយលុយខ្ជះខ្ជាយនោះទេ
ប៉ុន្តែដោយសារតែមិនសូវចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់។
មានន័យថា ឲ្យតែមានលុយក្នុងហោប៉ៅប៉ុន្មាន គឺដកមកចេះតែអស់
ហើយមិនដឹងថា ចាយទៅលើអ្វីខ្លះនោះទេ។ ដើម្បីជៀសវាងបញ្ហានេះ
លោកអ្នកគួរគិតឲ្យច្បាស់ថា អ្វីដែលត្រូវចំណាយ
ហើយត្រូវកត់ត្រាឲ្យបានច្បាស់ដើម្បីប្រាកដថា
អ្នកពិតជាបានចំណាយត្រូវខ្ទង់
ហើយវាក៏ជាទិន្នន័យមួយដើម្បីគិតគូរកែតម្រូវនៅពេលក្រោយ។
៤)
មិនសូវខ្វល់ពីបំណុល៖ មនុស្សភាគច្រើន
គឺតែងតែជំពាក់បំណុលគេ ដោយសារតម្រូវការ ពង្រីកអាជីវកម្ម ដោះស្រាយជីវភាព
ការសិក្សា និង ការព្យាបាលសុខភាពជាដើម។ ក្នុងស្ថានភាពណាក៏ដោយ
បំណុលគឺពិតជាបង្កហានិភ័យធ្ងន់ធ្ងរប្រសិនបើលោកអ្នកខ្វះការយកចិត្តទុកដាក់
និងប្រុងប្រយ័ត្ន ជាពិសេសនៅពេលលោកអ្នកគ្មានចំណូលច្បាស់លាស់។
លើសពីនោះទៀតពេលដែល លោកអ្នកមិនព្រមព្យាយាមរកវិធីសងបំណុលគេឲ្យបានឆាប់នោះ
ជាហេតុនាំឲ្យបំណុលកើនឡើងកាន់តែច្រើនទៅៗ។ ដូច្នេះហើយ
ត្រូវចាត់ទុកការសងបំណុលគេ ជាជម្រើសទីមួយ
ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរនៅពេលក្រោយ។ បើមិនដូច្នោះទេ
លោកអ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាង ជាពិសេសដី និង
ផ្ទះក៏ត្រូវគេរឹបអូសយកដែរ៕
ចំណាយ
Reviewed by Unknown
on
9:19 PM
Rating:
No comments:
Post a Comment