រឿង ទុក្ខលំបាករបស់ពែងតែ
រឿង
ទុក្ខលំបាករបស់ពែងតែ
ជាការពិតណាស់
កាលដែលយើងរស់នៅសព្វថ្ងៃច្រើនតែជួបនៅរឿងមិនល្អជាច្រើនរាប់មិនអស់ ។
ទោះជារឿងខ្លះរហូតយើងនោះ
គឺរឿងដែលមមិនអាចទទូលយកបាន តើអ្នកដឹងទេ? លោកអ្នកប្រាជ្ញជាច្រើនបាននិយាយថា
បើមិនលំបាក់មិចហៅថាជីវិត ហើយជីវិតគឺជាការតស៊ូរ។ យើងមានជីវិតមួយដូចគ្នា ចងមានតម្លៃ
មានកិត្តិយស ចង់សុខស្រូល គ្មានណាចង់លំបាកទេ តែបើមិនលំបាកមិចនឹងទទូលបាននូវអ្វីដែលយើងចង់នោះ
ឧទាហរណ៍ថា អ្នកចង់បានលុយយច្រើន នោះមានន័យអ្នកក៏ត្រូវស្វែងរកដោយវិធីផ្សេងៗ
ហើយការរកនោះតើស្រូលទេមិនស្រូលឡើយគឺពិបាក់ បើពិបាកបឲច្រើននោះលុយក៏រកបានច្រើនបើមិនចងពិបាកនោះលុយក៏មិនសូវមានដែរ។
ដូច្នេះសូមអ្នកលំបាក់ចុះតែការលំបាក់នោះត្រូវតែជាឆន្ទះ
ជាគោលបំណង
ជាជំនឿដ៏ត្រឹមត្រូវរបស់អ្នក ហើយអ្នកនឹងបន្តធ្វើវាដោយសុចរិត ដោយភាពប៉ិនប្រសព្វ
ដោយបំណងល្អ ដោយព្យាយាមអត់ទ្រាំទោះជាជួបឧបស័គ្គធំយ៉ាងណាក៏ដោយចូលកុំរាថយដាចខាត។
ឧទាហរណ៍ បើអ្នកជឿលើព្រះ នោះមានន័យថាព្រះកំពុងតែសាកល្បងអ្នកហើយ
ដូច្នេះទ្រាំទៀតសិនទៅ ។
តើអ្នកដឹងទេមុននឹងបានពែងតែដ៏ស្រស់ស្អាត់រាំងមាំសម្រាប់ផឹកទឹកនោះ
តើពែងតែនោះបានជួបរឿងអ្វីខ្លះ
ដែលខ្លួនមុននឹងកើតទៅជាពែងដ៏ស្រោះស្អាត់បានគេដាក់តាំងនៅលើទូកញ្ចក់លក់ក្នុងផ្សាហើយតម្លៃក៏មិនថោកដែរ។
រឿងធ្វើវានោះជាភាពប៉ិនប្រសព្វរបស់ជាង ហើយវិធីសាស្រ្ដនៃការធ្វើនោះមានច្រើន
ដូចជាដំបូងគេត្រូវយកដីឥដ្ធមកលុញវាឲ្យក្រមួត ហើយដុំវាជាច្រើនដង
បន្ទាប់មកគេក៏យកវាដាក់ក្នុងពុម្ភកែឆ្នៃវាបន្តទៀត ហើយរួចពីនោះជាងក៏យកវាទៅដុតជាច្រើនម៉ោងនៅក្នុងភ្លើងដ៏សែនក្ដៅ។
ដុតរួចគេក៏យកវាមកឆ្នៃវាទៀតជាងនោះឆ្កិះឆ្គៀលវាបន្ថែមទៀត ហើយជាងក៏យកវាទៅដុតថែមទៀត
ធ្វើឲ្យវាឈឺចាប់ជាទីបំផុត រកកល់តែនឹងស្លាប់គ្រប់ពេល។ ពែងនោះវាក៏ឆ្ងល់ថាហេតុអ្វី
បានជាវាលំបាក់ឈឺចាប់ជិតស្លាប់ជិតរស់ទៅហើយ តែមិនព្រមចាក់ចេញពីជាងនោះសោះ ជាងនោះក៏ចេះតែបន្តដុតវារហូតទាលតែរឹងល្អទើបឈប់
ហើយក៏បញ្ចេញវាមកដាក់តាំងលើទូកញ្ចក់ ។
ពែងតែនោះគ្រាន់តែមើលកញ្ចក់ភ្លាមចងនឹងស្គាល់ទៀត
គឺវាស្អាត់អស្ចារ្យ គឺមកពីការស៊ូរទ្រាំដ៏សែនយូ ទើបវាមានថ្ងៃនេះ។ បើសិនវាមិនខំប្រឹង
មិនតស៊ូរមិនព្យាយាមទេនោះម្លិះសមវានៅតែជាដីភក់ក្នុងវាលស្រែតែប៉ុណ្ណោះ ។ សូមជឿជាក់ថា
រាល់ការហៅប្រើរបស់អ្នកមិនមែនដើម្បីនណាឡើយគឺដើម្បីអ្នកតែម្នាក់គត់
ហើយសូមកុំខ្ចិលឲ្យសោះត្រូវប្រឹងធ្វើវាអោយអស់ពីចិត្តសូមចាំថាគេមានកន្លែងឲ្យអ្នកហើយទើបគេឲ្យអ្នកធ្វើជាការសាក់ល្បង
បើប្រើត្រូវអគុណគេ ហើយទទូលការបម្រើនោះដោយអំណរចុះ នោះផលល្អនោះផ្តល់ឲ្យអ្នកមិនខាន ។
ចាំណាំ
ពេលក្លាយជាពែងល្អតែងតែបម្រើដល់អ្នកសម្រាប់ផឹកទឹកគ្រប់គ្នា
មិនមែននៅតែក្នុងទូនោះទេ បើអ្នកជាពែងនោះក៏ត្រូវធ្វើដូចវាដែរ ។
ដោយ
វួត ភា ថ្ងៃទី១៨ខែ០៧ឆ្នាំ២០១៧
រឿង ទុក្ខលំបាករបស់ពែងតែ
Reviewed by Unknown
on
8:01 AM
Rating:
Reviewed by Unknown
on
8:01 AM
Rating:

No comments:
Post a Comment