ពេលខ្លះបើប្រឡងធ្លាក់អាចជាសំណាង ហើយជាជម្រើសល្អ


  នៅពេលកូនៗរបស់អ្នកចាប់ផ្ដើមប្រឡង 
អ្នកនឹងមានអារម្មណ៍តានតឹងនិងចង់ឱ្យពួកគេទទួលបានលទ្ធផលល្អ។ តែសូមចងចាំថា ក្នុងចំណោមសិស្សដែលកំពុងអង្គុយប្រឡងទាំងនោះ មានអ្នកខ្លះជាអនាគតសិល្បករដែលមិនយល់អ្វីទៅដែលហៅថាគណិតវិទ្យាច្បាស់នោះទេ។ មានអ្នកខ្លះជាអនាគត សហគ្រិនដែលមិនដែលខ្វល់ខ្វាយពីមេរៀនប្រវត្តិវិទ្យាឡើយ។

មានអ្នកខ្លះជាអនាគតតន្រ្ដីករ ហើយពិន្ទុគីមីវិទ្យានឹងគ្មានប្រយោជន៍អ្វីសម្រាប់គេទេ។ មានអ្នកខ្លះមាននិស្ស័យជាអ្នកកីឡា ហើយដែលកម្លាំងនៃរូបរាងកាយរបស់គេ សំខាន់ជាងចំណេះទាក់ទងនឹងរូបវិទ្យា។ ហេតុនេះបើសិនកូនរបស់អ្នកទទួលបានពិន្ទុខ្ពស់គ្រប់មុខ នោះជារឿងល្អមួយ។ តែបើសិនគេទទួលបានពិន្ទុទាប ឬធ្លាក់មុខវិជ្ជាណាមួយនោះ សូមកុំគិតថាពួកគេគ្មានតម្លៃ និងបោះបង់ការទុកចិត្តលើពួកគេអី ព្រោះពួកគេនឹងភាពលេចធ្លោលើជំនាញនិងទេពកោសល្យរបស់ខ្លួននៅថ្ងៃអនាគត។

អត្ថន័យនៃសំបុត្រនេះពិតជាសមហេតុផល។ តើអ្នកនឹងវាយតម្លៃថាអ្នកបានពិន្ទុទាបជាមនុស្សអន់យ៉ាងម៉េចកើត បើអ្នកយកគេទៅប្រកួតលើសង្វៀនដែលមិនមែនជាធម្មជាតិឬចំណង់ចំណូលចិត្តរបស់គេផង? យ៉ាងណាក៏ដោយយើងអាចសន្មតថា សំបុត្រនោះប្រហែលសម្ដៅទៅលើសិស្សនៅវិទ្យាល័យដែលជាទូទៅពួកគេមិនអាចជ្រើសរើសមុខវិជ្ជារៀនតាមជំនាញនិងចំណង់បានឡើយពោលគឺត្រូវសិក្សារាល់មុខវិជ្ជាទូទៅដែលកំណត់ដោយសាលា។ ម្យ៉ាងអត្ថន័យសំបុត្រគឺដើម្បីតែលើកទឹកចិត្តដល់អ្នកដែលមានជំនាញផ្សេងក្រៅពីការសិក្សា បើលោកអ្នកជាអ្នកដែលចូលចិត្តការសិក្សាស្រាប់សូមបន្តការប្រឹងប្រែងរបស់អ្នក។
សូមទស្សនាវីឌីអូខាងក្រោម..

ពេលខ្លះបើប្រឡងធ្លាក់អាចជាសំណាង ហើយជាជម្រើសល្អ ពេលខ្លះបើប្រឡងធ្លាក់អាចជាសំណាង ហើយជាជម្រើសល្អ Reviewed by Unknown on 6:05 AM Rating: 5

No comments:

internal ads

Powered by Blogger.